Ad Code

Ticker

6/recent/ticker-posts

Follow on Facebook

អនុក្រឹត្យ ស្ដីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០


05 សីហា 2019 ៖


រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ ស្ដីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០ ដោយបានកាត់បន្ថយថ្ងៃឈប់សម្រាកជាសាធារណៈប្រចាំឆ្នាំ២០២០ មកនៅត្រឹម ២២ថ្ងៃ ពោលកាត់បន្ថយអស់ចំនួន ៦ថ្ងៃបើប្រៀបធៀបនឹងឆ្នាំ២០១៩។





នៅក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី មកនៅត្រឹមចំនួន១ថ្ងៃ និងបាន ប្រកាសលែងឱ្យឈប់សម្រាកក្នុងពិធីបុណ្យនិងទិវាចំនួន ៥ គឺ៖





១. ពិធីបុណ្យមាឃបូជា ដែលតែងតែប្រារព្ធឡើងនៅថ្ងៃ ១៥ កើត ខែមាឃ 

២. ទិវាជាតិនៃការចងចាំ ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី ២០ ខែឧសភា 

៣. ទិវាកុមារអន្តរជាតិ ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី ០១ ខែមិថុនា 

៤. ទិវារំឭកខួប នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែតុលា

៥. ទិវាសិទ្ធិមនុស្ស ថ្ងៃទី ១០ ខែធ្នូ





ចំណែកឯថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរវិញ នៅឆ្នាំ២០២០ ខាងមុខ ប្រជាពលរដ្ឋខ្មែរ មិនថាមន្ត្រីរាជការ និយោជិត ឬកម្មករនោះទេ នឹងត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកបន្ថែមមុនពិធីបុណ្យនេះមួយថ្ងៃ គឺនៅថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០៕  ប្រភព៖ រាជបណ្ឌិត្យសភាកម្ពុជា













_________________________________

ចុចទីនេះ ដើម្បីទាញយកឯកសារជា PDF


Post a Comment

0 Comments

Recent, Random or Label

Ad Code