អ្នកអាចរៀនសរសេរកូដបានដោយងាយស្រួល ដោយគ្រាន់តែមានអ៊ីនធឺណេតនិងកុំព្យូទ័រតែប៉ុណ្ណោះ តាមរយៈគេហទំព័រខាងក្រោមនេះ ៖
1. Code.org
ជាស្ថាប័នមិនរកប្រាក់ចំណូល ដែលនៅមេរៀននៅលើគេហទំព័រនេះភាគច្រើនផ្តោតទៅលើវិទ្យាសាស្ត្រកុំព្យូទ័រ គ្រប់គ្នាអាចរៀនមេរៀនមានតាមវ័យចាប់តាំងពីក្មេងអាយុ៤ឆ្នាំឡើងទៅ ។
2. Khode.academy
ជាគេហទំព័ររៀនកូដសម្រាប់ធ្វើវេបសាយរបស់កូនខ្មែរយើង ដែលមានរចនាបទប្រើប្រាស់ស្អាត ស្រួលប្រើ មានមេរៀនជាវីឌីអូងាយយល់ច្បាស់លាស់ៗ ដោយមិនមានគិតថ្លៃ មិនត្រូវការបង្កើតគណនីអ្វីឡើយ ។
3. edX
ជាស្ថាប័នមិនរកប្រាក់ចំណូល ដែលកើតចេញឡើងពីការសហការគ្នារវាងសកលវិទ្យាល័យល្បីលំដាប់ថ្នាក់ពិភពលោកពីរគឺ MIT និង Havard សព្វថ្ងៃមានសាកលវិទ្យាល័យច្រើនជាង ៧០បានដាក់មេរៀនប្រមាណជាជាង ១២០០០មេរៀននៅទីនោះ ដោយអ្នកអាចរៀនសរសេរកូដបានតាមរយៈការចូលទៅកាន់ផ្នែក វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)។
4. Khmer Academy
ជាគេហទំព័រដែលមានវីឌីអូពន្យល់ជាភាសាខ្មែរ ស្រួលយល់ ហើយមានចាប់តាំងពី មេរៀនបង្កើតគេហទំព័រ បង្កើតកម្មវិធីទូរស័ព្ទ រហូតដល់មេរៀនស៊ីជម្រៅទាក់ទងនឹងកូដកុំព្យូទ័រ។
5. Khan Academy
ជាគេហទំព័រដែលអ្នកអាចរៀនបានមេរៀនច្រើនមុខ លើសពីការសរសេរកូដទៅទៀត។ នៅទីនោះមានទាំងមេរៀនជាការសំណេរសម្រាប់អាន និង មេរៀនជាវីឌីអូព្រមទាំងភ្ជាប់ជាមួយលំហាត់ដែលអ្នកអាចអនុវត្តផ្ទាល់ក្រោយចប់មេរៀន និងមានជាមេដាយលើកទឹកចិត្តផងដែរ។
6. Free Code Camp
នេះជាគេហទំព័រដែលអ្នកនឹងអាចទទួលបានការងារសរសេរកូដផ្ទាល់ៗ សម្រាប់អង្គការ ស្ថាប័នមិនរកប្រាក់ចំណូលផ្សេងៗ។ ការរៀននៅលើគេហទំព័រនេះ មានលំហាត់ ផ្ទាំងប្រើប្រាស់ស្រួលប្រើ ហើយអ្នកអាចសួរអ្នកដ៏ទៃទៀត និងមើលការពិភាក្សារបស់ពួកគេទៅលើបញ្ហាអ្វីមួយ ជាពិសេសអ្នកនឹងទទួលបានវិញ្ញាបនប័ត្រក្រោយបញ្ចប់វគ្គសិក្សា។
7. Codecademy
ជាកន្លែងដែលមនុស្សភាគច្រើនដែលចង់រៀនសរសេរកូដ ទទួលបានមេរៀនរតាមអ៊ិនធើណែត ។។
អ្វីដែលមេរៀនសរសេរកូដឥតគិតថ្លៃដែលពួកគេផ្តល់ជូនមាន HTML & CSS, JavaScript, PHP, Python, Ruby, Angularjs, និងផ្សេងៗទៀត ។
0 Comments